ការធ្វើជំរឿន ឆ្នាំ២០២០

ចាប់ផ្ដើមឆ្លើយសំណួរ(ភាសាអង់គ្លេស)

ចាប់ផ្ដើមឆ្លើយសំណួរ(ភាសាអង់គ្លេស)

រដ្ឋាភិបាលជប៉ុននឹងធ្វើជំរឿននាថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
ការធ្វើជំរឿនគឺជាការប្រមូលស្ថិតិដែលមានសារៈសំខាន់បំផុត ធ្វើឡើង៥ឆ្នាំម្ដង។

លទ្ធផលនៃការធ្វើជំរឿននឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់គោលនយោបាយដូចជា ការអភិវឌ្ឍន៍ទីក្រុងដែលជនបរទេសងាយស្រួលរស់នៅជាដើម។
បុគ្គលដែលជាគោលដៅនៃការធ្វើជំរឿនគឺគ្រប់សញ្ជាតិទាំងអស់ គឺអ្នកដែលបានស្នាក់នៅប្រទេសជប៉ុនលើសពី៣ខែ ឬអ្នកដែលមានគម្រោងស្នាក់នៅប្រទេសជប៉ុនលើសពី៣ខែ។ ដោយសារបុគ្គលដែលជាគោលដៅនៃការធ្វើជំរឿន មានកាតព្វកិច្ចឆ្លើយសំណួរ សូមមេត្តាឆ្លើយសំណួរកុំបីខាន។
ខ្លឹមសារនៃចំលើយនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់តែធ្វើស្ថិតិប៉ុណ្ណោះ គឺមិនយកទៅប្រើក្នុងគោលបំណងសម្រាប់ការគ្រប់គ្រងអន្តោប្រវេសន៍ ឬសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលីសជាដើមឡើយ។

ការធ្វើជំរឿននឹងប្រព្រឹត្តទៅ តាមលំដាប់លំដោយដូចខាងក្រោម។

*នៅតំបន់ខ្លះ អាចមានការប្រែប្រួលថ្ងៃធ្វើជំរឿន។

1

ការចែកឯកសារនៃការធ្វើជំរឿន <ចាប់ពីថ្ងៃទី១៤ ខែកញ្ញា (ច័ន្ទ)>

អ្នកធ្វើជំរឿនចុះទៅទីលំនៅរបស់លោកអ្នក ហើយចែកឯកសារនៃការធ្វើជំរឿនដូចជាដាក់ក្នុងប្រអប់ប្រៃសណីយ៍ជាដើម។

2

អំឡុងពេលឆ្លើយសំណួរតាមអ៊ីនធើណេត <ចាប់ពីថ្ងៃទី១៤ ខែកញ្ញា (ច័ន្ទ) ដល់ថ្ងៃទី៧ ខែតុលា (ពុធ)>

ចំពោះការធ្វើជំរឿននេះ លោកអ្នកអាចធ្វើការឆ្លើយសំណួរតាមអ៊ីនធើណេតបាន។
ក្រោយពេលដែលឯកសារនៃការធ្វើជំរឿនបានទៅដល់ទីលំនៅរបស់លោកអ្នក សូមលោកអ្នកចូលទៅកាន់វេបសាយសម្រាប់ឆ្លើយសំណួរ ហើយធ្វើការឆ្លើយសំណួរតាមការណែនាំនៅលើអេក្រង់។ សូមមេត្តាសហការឆ្លើយសំណួរតាមអ៊ីនធើណេត។
ដើម្បីឆ្លើយសំណួរគេត្រូវការ ”លេខIDឡុកអ៊ីន” និង “លេខកូដដើម្បីចូល” ដែលមានសរសេរនៅក្នុង “សេចក្ដីណែនាំសម្រាប់ការឆ្លើយសំណួរតាមអ៊ីនធើណេត” ដែលមាននៅក្នុង “ស្រោមសំបុត្រដាក់ឯកសារនៃការធ្វើជំរឿន” ដែលលោកអ្នកបានទទួល។

ចាប់ផ្ដើមឆ្លើយសំណួរ(ភាសាអង់គ្លេស)

  • ស្រោមសំបុត្រដាក់ឯកសារនៃការធ្វើជំរឿន
  • សេចក្ដីណែនាំសម្រាប់ការឆ្លើយសំណួរតាមអ៊ីនធើណេត
  • ស្រោមសំបុត្រដាក់ឯកសារនៃការធ្វើជំរឿន

  • សេចក្ដីណែនាំសម្រាប់ការឆ្លើយសំណួរតាមអ៊ីនធើណេត

ចាប់ផ្ដើមឆ្លើយសំណួរ(ភាសាអង់គ្លេស)

សូមមេត្តាឆ្លើយសំណួរតាមរយៈទូរស័ព្ទស្មាតហ្វូនឬកុំព្យូទ័រ។

  • *ក្រោយពេលឆ្លើយរួច គិតត្រឹមថ្ងៃទី១ខែតុលា ប្រសិនបើមានការប្រែប្រួលលើខ្លឹមសារនៃចំលើយ ដូចជាសមាជិកគ្រួសារបានកើត ឬផ្លាស់ប្ដូរទីលំនៅ សូមឡុកអ៊ីនចូលម្ដងទៀត ហើយធ្វើការកែតម្រូវ។ ដើម្បីឡុកអ៊ីនចូលម្ដងទៀត ចាំបាច់ត្រូវមាន ”លេខIDឡុកអ៊ីន” និង “លេខសម្ងាត់” ដែលលោកអ្នកបានកំណត់។
  • *គ្រួសារដែលបានឆ្លើយតាមអ៊ីនធើណេតរួច មិនចាំបាច់ដាក់ជូននូវក្រដាសទម្រង់សំណួរជំរឿនឡើយ។ សូមកុំសរសេរអ្វីលើក្រដាសទម្រង់សំណួរជំរឿន ហើយកំទេចចោលដើម្បីជៀសវាងការយកទៅប្រើក្នុងគោលបំណងផ្សេង។
3

អំឡុងពេលឆ្លើយសំណួរលើ(ក្រដាស)ទម្រង់សំណួរជំរឿន <ចាប់ពីថ្ងៃទី១ ខែតុលា (ព្រហស្បតិ៍) ដល់ថ្ងៃទី៧ ខែតុលា (ពុធ)>

លោកអ្នកដែលមិនបានឆ្លើយសំណួរតាមអ៊ីនធើណេត អាចឆ្លើយលើក្រដាសទម្រង់សំណួរជំរឿនបាន។ ក្នុងករណីឆ្លើយលើក្រដាសទម្រង់សំណួរជំរឿន សូមបំពេញទម្រង់សំណួរជំរឿន ដែលមាននៅក្នុង“ស្រោមសំបុត្រដាក់ឯកសារនៃការធ្វើជំរឿន” ដែលបានទទួល ដោយ យោងលើ “ឯកសារបកប្រែនៃក្រដាសជំរឿន” និង “ឯកសារបកប្រែនៃរបៀបបំពេញក្រដាសជំរឿន”។
សូមបត់ទម្រង់សំណួរជំរឿនដែលបានបំពេញរួចជា៣ រួចដាក់ចូលក្នុង “ស្រោមសំបុត្រ សម្រាប់ផ្ញើជូនតាមប្រៃសណីយ៍” ដោយមិនចាំបាច់បិទតែមឡើយ ហើយដាក់ចូលក្នុង ប្រអប់ប្រៃសណីយ៍ដែលនៅក្បែរកន្លែងអ្នកបំផុតអោយបានមុនឬត្រឹមថ្ងៃ ទី៧ ខែតុលា (ពុធ)។

  • ទម្រង់សំណួរជំរឿន
  • ស្រោមសំបុត្រសម្រាប់ផ្ញើជូនតាមប្រៃសណីយ៍
  • ទម្រង់សំណួរជំរឿន

  • ស្រោមសំបុត្រសម្រាប់ផ្ញើជូនតាមប្រៃសណីយ៍

  • *ចំពោះវិធីដាក់ជូនតាមប្រៃសណីយ៍ មានករណីមិនអនុវត្តនៅតាមតំបន់ខ្លះ។
  • *ក្នុងករណីមានការលំបាកក្នុងការផ្ញើតាមតាមប្រៃសណីយ៍ អ្នកធ្វើជំរឿននឹងទៅប្រមូលយកទម្រង់សំណួរជំរឿនដោយផ្ទាល់ សូមទាក់ទងទៅលេខទូរស័ព្ទផ្ដល់ព័ត៌មានសម្រាប់ការធ្វើជំរឿនដូចខាងក្រោម។
4

ការស្នើសុំអោយផ្ដល់ចំលើយ

ក្នុងករណីដែលមិនបានទទួលចំលើយគិតត្រឹមថ្ងៃទី៧ ខែតុលា (ពុធ) អ្នកធ្វើជំរឿននឹងធ្វើការក្រើនរំលឹកអោយផ្ដល់ចំលើយ។

ក្នុងករណីមានចម្ងល់អំពីខ្លឹមសារនៃការធ្វើជំរឿន ឬមិនបានទទួលឯកសារនៃការធ្វើជំរឿន សូមទាក់ទងទៅលេខទូរស័ព្ទផ្ដល់ព័ត៌មានសម្រាប់ការធ្វើជំរឿន។

លេខទូរស័ព្ទផ្ដល់ព័ត៌មានសម្រាប់ការធ្វើជំរឿន៖ 0570072020

អំឡុងពេលនៃសេវាផ្ដល់ព័ត៌មាន៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា (ច័ន្ទ)

ម៉ោងទទួល៖ ម៉ោង៨ ព្រឹក ដល់ម៉ោង៩ ល្ងាច

*អ្នកទទួលទូរស័ព្ទឆ្លើយតបជាភាសាជប៉ុន ប៉ុន្តែក៏អាចឆ្លើយតបជាភាសាបរទេសបានដែរ។